រំលឹកគុណ និងឧទ្ទិសកុសលជូន ឧបាសក សាន ទុយ
ខ្ញុំព្រះករុណាខ្ញុំ ឧបាសិកា អៀង ចែម ព្រមទាំងកូនចៅប្រុសស្រី បានឯកភាពគ្នាជាឯកច្ឆ័ន្ទ នឹងប្រារព្ធធ្វើបុណ្យទក្ខិណានុប្បទាន គម្រប់ខួប២ឆ្នាំ ឧទ្ទិសកុសលជូន ឧបាសក សាន ទុយ ដែលត្រូវជាស្វាមី ជាឪពុក ឪពុកក្មេក និងត្រូវជាជីតា ដែលបានលាចាកលោកទៅអស់រយៈពេល២ឆ្នាំកន្លងទៅ។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមសាច់ញាតិ និងប្រជាពុទ្ធបរិស័ទ ជ្រាប និងចូលរួមអនុមោទនាយកនូវចំណែកនៃបុណ្យកុសល តាមកម្លាំងសទ្ធា និងការយល់ដឹងរៀងៗខ្លួន។
កម្មវិធីបុណ្យ
ថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង ៦:៣០ នាទីព្រឹក ប្រគេនយាគូព្រះសង្ឃ ម៉ោង ៨:០០ ប្រារព្ធកម្មវិធីបង្សុកូលរំលឹកដល់គុណ ឧបាសក សាន ទុយ នៅទីចេតិយដ្ឋាន (ស្ថិតនៅខាងត្បូងវត្តមណីរតនារាម ប្រមាណ១០០ ម៉ែត្រ) ម៉ោង ៩:០០ នាទី និមន្តសាមណេរ គម្ភីរប្បញ្ញោ ភន់ សុហ៊ាត និងសាមណេរ សក្យមុនីបុត្តោ រិន មិនា សម្តែងព្រះធម៌ទេសនា។ ម៉ោង ១០:៣០ នាទី ប្រគេនចង្ហាន់ព្រះសង្ឃ និងឧទ្ទិសបុណ្យកុសល ផ្សព្វផ្សាយមេត្តា នាអវសានកិច្ច។
ពិធីបុណ្យនេះ នឹងប្រារព្ធធ្វើនៅវត្តមណីរតនារាម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សាមីបុណ្យ
១-ឧបាសិកា អៀង ចែម
២-ឧបាសក សាន សារុន និងឧបាសិកា កែវ សារឹម ព្រមទាំងបុត្រ
៣-ភិក្ខុ វជិរប្បញ្ញោ សាន សុជា
៤-ឧបាសិកា សាន ចន្នី និងឧបាសក សាន សារឿន ព្រមទាំងបុត្រ
៥-ឧបាសិកា សាន ណាវី និងឧបាសក ឡុង ផល្លា
៦-អ្នកស្រី សាន ចន្ធី និងលោក ហ៊ីង ចាន់ វិជ្ជា ព្រមទាំងបុត្រ
៧-អ្នកស្រី សាន ចន្ធា និងស្វាមី
៨-កញ្ញា សាន ចន្ធូ
៩-យុវជន សាន វិសាល
សូមអនុមោទនា!
បានទស្សនា៖ 4074 ដង