សរសេរកូនច្បាប់ ជូនញាតិសន្តាន
ជាទីសណ្តាប់ បើមិនគួរគាប់ សូមអត់ទោសពៃរ៍ ។
នាម សាន សុជា
សរសេរកូនច្បាប់ ជាទីសណ្តាប់ សូមអត់ទោសពៃរ៍ ។ |
សូមលើកហត្ថា
ជូនញាតិសន្តាន បើមិនគួរគាប់ |
||
នេះនឹងបរិយាយ
មនុស្សចាស់ស្រីៗ កាលនៅក្មេងវ័យ មានន័យតទៅ ។ |
ពីការសោកស្តាយ
ដែលគាត់ស្រណោះ តែងជាកព្យខ្លី |
||
ស្តាយអើយសែនស្តាយ
ដែលចាស់ហួសទៅ រូបគ្មានហ្មងសៅ ចែចូវគ្រប់គ្នា ។ |
ស្តាយរូបរាងកាយ
កាលនៅក្រមុំ កម្លោះតាមផ្លូវ |
||
ស្តាយអើយសែនស្តាយ
រឹងមាំគួរដែរ ក្រឡាស់ប្រួលប្រែ កែក៏មិនបាន ។ |
ស្តាយធ្មេញទាំងឡាយ
ដល់ពេលខ្លួនចាស់ បាក់ជាហូរហែរ |
||
ស្តាយអើយសែនស្តាយ
ម៉ដ្ឋល្អឥតខ្ចោះ ជ្រួញស្វិតកក្រោះ គេលែងត្រូវការ។ |
សាច់ស្បែកទាំងឡាយ
ដល់ពេលខ្លួនចាស់ ពួកអ្នកកម្លោះ |
||
ស្តាយអើយសែនស្តាយ
គ្មានទាស់ត្រង់ណា តែងលង់ចិន្តា ក៏សូត្រធម៌ខុស ។ |
វង់ភ័ក្រ្តឆើតឆាយ
ប្រុសណាឃើញហើយ សូម្បីអាចារ្យ |
||
ស្តាយអើយសែនស្តាយ
ភ្លឺល្អទាំងអស់ ល្វតល្វន់ឥតខ្ចោះ លែងស្រស់ទៀតហើយ។ |
ក្រចកទាំងឡាយ
សមនឹងម្រាមដៃ ឥឡូវប្រែអស់
|
||
ស្តាយនេត្រាខ្ញុំ
ភ្នែកពុំព្រិលឡើយ មើលលែងច្បាស់ហើយ ជួយលៃលកផង ។ |
កាលនៅក្រមុំ
ដល់ពេលខ្លួនចាស់ ជាងវ៉ែនតាអើយ
|
||
កាលរូបនៅក្មេង
រូបកាយម្តងៗ ស័ក្តិសមឥតហ្មង លាកញ្ចក់ហើយ ។ |
ពេលខ្ញុំតាក់តែង
ឆ្លុះមើលកញ្ចក់ ហុកឆ្នាំកន្លង
|
||
កាលនៅក្រមុំ
សមគ្មានទាស់ឡើយ ក៏មិនព្រងើយ ហេងស៊យដាច់សីល ។ |
រូបសម្រស់ខ្ញុំ
សូម្បីលោកសង្ឃ មិនសង្រួមហើយ
|
||
និយាយយ៉ាងនេះ
ដោយគំនិតខិល លោកយាយទ្រង់សីល ចេះតែថាទេ ។ |
មិនមែនត្រិះរិះ
មិនមែនបង្អាប់ ដោយមាត់រអិល
|
||
តែថាភាពពិត
មិនថាយើងគេ គ្មាននៅសល់ទេ ចាស់ឥតសល់សោះ ។ |
តែមានជីវិត
កើតមកត្រូវចាស់ ថៅកែខ្ញុំគេ
|
||
ដូច្នេះគួរគិត
រួតរះគ្នាន់គ្នេរ កាន់សីលនឹងគេ ជេរកូននៅផ្ទះ ។ |
ត្រូវមានគំនិត
ប្រញាប់សាងទាន កុំនៅទំនេរ
|
||
រៀនព្រះសទ្ធម្ម
ចិត្តឳ្យល្អល្អះ រង់ចាំខ្លួនចាស់ ថាទាស់ចាស់ជ្រុល ។ |
ដើម្បីអប់រំ
កុំនៅអែអង់ ដល់ស្តាប់លែងច្បាស់
|
||
ធម៌ជាឳសថ
បំបាត់ជាតិពុល ច្បាស់ព្រះពន្យល់ ព្រះនិព្វានហោង ។ |
ពិសេសបំផុត
បើសត្វណាត្រាប់ សត្វនោះនឹងដល់
|
||
ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ព.ស. ២៥៤៥ គ.ស. ២០០២ ដោយៈភិក្ខុវជិរប្បញ្ញោ សាន សុជា |
បានទស្សនា៖ 788 ដង