មេរៀនព្រះធម៌

មណ្ឌលពិភពនៃក្តីសង្ឃឹម (មណ្ឌលកែប្រែ)

[Best_Wordpress_Gallery id=”3″ gal_title=”photo2″]

មណ្ឌលពិភពនៃក្តីសង្ឃឹម (មណ្ឌលកែប្រែអ្នកញៀនថ្នាំ)
ក្រោយពេលឃើញប្អូនៗអ្នកញៀនថ្នាំ សុទ្ធតែជាយុវជននៅពេញកំលាំង ក៏កើតចិត្តអាណិតមាតុភូមិដ៏កំសត់នេះពន់ពេកណាស់។
កាលពីប៉ុន្មានសិបឆ្នាំមុន ចិនត្រូវបានគេមើលងាយថា ជនជាតិចិនគឺជាអ្នកជំងឺអាស៊ី ប៉ុន្តែតាមពិត ចិនគ្រាន់តែជានាគសម្ងំដេកមួយគ្រាតែប៉ុណ្ណោះ ពេលក្រោកឡើង កំលាំងរឹតតែខ្លាំងជាងមុន។ បើពិនិត្យមើលស្ថានភាពបច្ចុប្បន្ន ខ្មែរយើងទើបជាអ្នកជំងឺអាស៊ីពិតប្រាកដ ព្រោះ
– វិស័យអប់រំ នៅតែសម្បូរក្មេងមិនចេះអក្សរ
-វិស័យសុខាភិបាល អ្នកមានលុយ ទាំងរាស្រ្ត ទាំងមន្ត្រី បូករួមទាំងគ្រូពេទ្យផង ពេលឈឺតែងរត់ទៅបរទេស
-ផ្នែកណិជ្ជកម្ម គ្មានទីផ្សារពិតប្រាកដសម្រាប់ផលិតផលក្នុងស្រុក ប៉ុន្តែក្លាយជាទីផ្សារបស់បរទសពេញទី
-ផ្នែកការងារ យុវជនពេញកំលាំងត្រូវចាកចោលស្រុកទៅធ្វើការស្រុកគេ នៅសល់តែចាស់ៗ និងក្មេង ទន់ដៃទន់ជើង ធ្វើអ្វីមិនកើត
រីឯយុវជននៅក្នុងស្រុក មួយចំនួននៃពួកគេ ញៀនថ្នាំ ទន់ដៃទន់ជើង ធ្វើអ្វីមិនកើត ខ្លះអាចបង្កគ្រោះដល់សង្គមទៀតផង។
ទោះមិនញៀនថ្នាំ ក៏ញៀនស្រា ញៀនល្បែងពេញបន្ទុក …… ។
ថាទៅមើល ប៉ុណ្ណឹងហើយ មិនមែនជាអ្នកជំងឺទេឬ?
សង្ឃឹមថាប្អូនៗ ដែលអាត្មាបានជួបកាលពីព្រឹកមិញ មានការតាំងចិត្តមុតមាំ ក្នុងការកែរប្រែខ្សែជីវិត ដើម្បីអនាគតខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូល។
ប្រជាជនខ្លាំង ទើបប្រទេសជាតិរឹងមាំ។

បានទស្សនា៖ 3159 ដង