(១៦).ខ្ញុំពេញចិត្តនឹងគេតិះដៀលថា ខ្ញុំល្ងង់ ព្រោះរាល់ពេលដែលបានឮពាក្យនេះ ខ្ញុំកាន់តែចេះជាងមុន ។
(១៧).ខ្ញុំពេញចិត្តនឹងគេមើលងាយខ្ញុំ ថាជាមនុស្សមិនបានការ ព្រោះរាល់ពេលដែលបានឮពាក្យមើលងាយ ការងាររបស់ខ្ញុំតែងតែទទួលជោគជ័យ ។
១៨.បញ្ហាលំបាកគ្រប់បែបយ៉ាង មិនមែនជារឿងអាក្រក់គួរជៀសវាងទេ តែជាវិញ្ញាសាដ៏មានសារៈសំខាន់ សម្រាប់ឳ្យយើងហ្វឹកហាត់ដោះស្រាយ បង្កើនប្រាជ្ញាស្មារតី និងបទពិសោធន៍ ។
១៩.អ្នកដែលបង្ករបញ្ហាលំបាកដល់យើង គឺជាអ្នកជួយបំពេញបារមីឳ្យយើងឆាប់បានទទួលជោគជ័យហួសពីការស្មាន ។
២០.ចង់ឈ្នះអ្នកខ្លាំង ត្រូវតែប្រឡងជាមួយអ្នកខ្លាំង ចង់ឈ្នះអ្នកល្បី ត្រូវប្រឡងជាមួយអ្នកល្បី ចង់ឈ្នះអ្នកឆ្លាតត្រូវតែប្រឡងជាមួយអ្នកឆ្លាត ចង់ឈ្នះខ្លួនឯង ត្រូវតែប្រឡងជាមួយកិលេស ។
២១.ភាពមហិមារបស់បណ្ឌិត ព្រោះតែមានជនពាល។
២២.ភាពមហិមារបស់អ្នកមាន ព្រោះតែមានអ្នកក្រ ។
២៣.ភាពមហិមារបស់អ្នកធំ ព្រោះតែមានអ្នកតូច។
២៤.ភាពមហិមារបស់មនុស្សល្អ ព្រោះតែមានមនុស្សអាក្រក់ ។អានអត្ថបទបន្ត…
បានទស្សនា៖ 891 ដង