មេរៀនព្រះធម៌

ចម្រៀងអប់រំ​: គុណពុកមិនអាចបំភ្លេច

បទ:​   “គុណពុកមិនអាចបំភ្លេច”
និពន្ធដោយ:     ភិក្ខុវជិរប្បញ្ញោ សាន​ សុជា
ឧបត្ថម្ភដោយ: ឧបាសិកា ឳម លក្ខណា


ពុកព្រាត់ទៅ         សល់នៅត្រឹមតែទឹកនេត្រា ​​     បាត់បិតាចិន្តាគ្មានស្បើយ

តែងស្រមៃនឹក      នឹកឥតល្ហើយ ឥតល្ហើយ          មច្ចុអើយម្តេចឡើយមិនមេត្តា ។

នឹកគ្រាជួបជុំ         ក្នុងក្រុមគ្រួសារ                         នឹកដល់វាចាដាស់តឿនកូន

ឥឡូវបាត់ស្ងាត់សូន្យ ពុកស្លាប់ចោលកូន    ពីនេះទៅមុខ កូនខានឃើញមុខពុកទៀតហើយ ។

ពុកតែមួយ             តែងជួយបុត្រីបុត្រា   គ្រប់វេលាមិនរាសូម្បីម្តងឡើយ

ពេលកូនមានទុក្ខ ពុកលួងលោម ឲស្បើយ   ឱពុកអើយម្តេចឡើយបាត់សូន្យ ។

គុណពុកឧត្តម       ប្រក់ព្រំលើកូន    ប្រៀបដូចក្បូនជូនកូនប្រុសស្រី

ឲមានជីវិតថ្វី           រស់លើផែនដី    សក្តិសមនឹងគេ កូនមិនភ្លេចទេណាពុកអើយ ។

ពុកស្លាប់ពិត            គំនិតពុករស់នៅជានិច្ច   ទាំងពេលបើកធ្មេចមិនភ្លេចឡើយ

រវល់យ៉ាងណា        កូនមិនដែល កន្តើយ   ឱពុកអើយនេះហើយពាក្យសច្ចា ។

ទោះពុកកើតក្នុង     ភពភូមិឋានណា      កូនជ្រះថ្លាឧទ្ទិសបុណ្យ

សូមពុករួចទារុណ ដំណើរជវ័ន    កុំឲភាំងភ័ន្ត សោយសុខគ្រប់គ្រាន់ក្នុងឋានសួគ៌ា ។

និពន្ធដោយ: ភិក្ខុវជិរប្បញ្ញោ សាន​ សុជា

ច្រៀងដោយ: លោក សេក មាស

ឧបត្ថម្ភដោយ: ឧបាសិកា ឳម លក្ខណា

ឧទ្ទិសជូនចំពោះលោកឪពុក សាន ទុយ ជាទីនឹករលឹក និងជាទីគោរពដ៏ខ្ពង់ខ្ពស់ ។

[download id=”2797″]

[សូមចុចត្រង់នេះ! ប្រសិនបើមានបញ្ហាក្នុងការទាញយកឯកសារ]

បានទស្សនា៖ 1523 ដង