ជាធាតុលោកចែកថាមិនដឹង
ទាំងសាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង
ដល់ពេលនឹកខឹងៗអ្នកណា?
បេះដូង ទាច ថ្លើម វាវ ក្រពះ
សុទ្ធតែប្រែផ្លាស់អនត្តា
សួត ពោះវៀនធំគួរអនិច្ចា
ពោះវៀនតូចផងណាអាហារថ្មី ។
អាហារចាស់ និងខួរក្នុងក្បាល
វិនាសគ្រប់កាលជាប្រក្រតី
ប្រមាត់ ទឹកស្លេស ខ្ទុះ ឈាមក្តី
កើតពីបច្ច័យហេតុទាំងអស់ ។
សម្បោរ ខ្លាញ់ខាប់ ញើស ទឹកភ្នែក
ប្រសិនបើឆែកគ្រប់កៀនកោះ
ខ្លាញ់រាវ ទឹកមាត់ បដិកូលស្មោះ
គ្មានមនុស្សសត្វសោះនៅពីក្នុង ។
ទឹករំអិល ទឹកមូត្រ ក៏ជាធាតុ
ផ្គុំបិទចងសៀតដើមដល់ចុង
កើតជារូបមនុស្សមួយទាំងស្រុង
តែកុំជឿស្លុងភ្លេចធាតុដើម ។
ឧបាសិកា ឱម លក្ខណា
បានទស្សនា៖ 686 ដង